University of Management and Economics
១.ការងារទទួលខុសត្រូវ របស់ការិយាល័យធានាគុណភាពអប់រំផ្ទៃក្នុង
ការិយាល័យធានាគុណភាពអប់រំផ្ទៃក្នុង ជាការិយាល័យជំនាញមួយ របស់សាកលវិទ្យាល័យ ដែលគ្រប់គ្រងដោយប្រធានការិយាល័យ ១ រូប និងអនុប្រធាន ១រូប និង បុគ្គលិកមួយចំនួន តាមការចាំបាច់ តែមិនឱ្យលើស ០៥នាក់ ។ ជាពិសេស ការិយាល័យនេះ មានភារកិច្ច និងទទួលបន្ទុកនូវកិច្ចការមួយចំនួនដូចខាងក្រោម ៖
-រៀបចំយន្តការ នីតិវិធីនៃការវាយតម្លៃគុណភាពអប់រំផ្ទៃក្នុង ស្របតាមគុណវុឌ្ឍជាតិ
-រៀបចំកាលវិភាគចុះវាយតម្លៃបុគ្គលិក
-រៀបចំកាលវិភាគវាយតម្លៃ សាស្រ្តាចារ្យ
-ធ្វើការវាយតម្លៃសាកលវិទ្យាល័យទាំងមូល
-រៀបចំរបាយការណ៍វាយតម្លៃគុណភាពអប់រំផ្ទៃក្នុង
-បញ្ជូនរបាយការណ៍វាយតម្លៃគុណភាពអប់រំផ្ទៃក្នុង ទៅគ.ទ.ក
-ផ្សព្វផ្សាយរបាយការណ៍វាយតម្លៃគុណភាពអប់រំ
-គ្រប់គ្រង និស្សិត សហភាពសហព័ន្ធ កាកកបាទក្រហម និង កាយរិទ្ធ
-សម្រង់ស្ថិតិនិស្សិតមានការងារធ្វើ គ្រប់ជំនាន់ (ទាំំងក្នុង និង ក្រៅ)
-រៀបចំបណ្តុះបណ្តាល អភិវឌ្ឍសមត្ថភាព បុគ្គលិក សាស្រ្តាចារ្យ និង និស្សិត
-រៀបចំវាគ្មិនធ្វើបទបង្ហាញ ដើម្បីណ្តុះបណ្តាលសមត្ថភាពនិស្សិត
-បណ្តុះបណ្តាល និង អភិវឌ្ឍសមត្ថភាពរបស់បុគ្គលិកវាយតម្លៃគុណភាព អប់រំផ្ទៃក្នុងរបស់សាកលវិទ្យាល័យ
-កិច្ចការទំនាក់ទំនងជាមួយនឹង គណកម្មាធិការ ACC និង នាយកដ្ឋានឧត្តមសិក្សា
-គ្រប់គ្រង និង តាមដានស្តង់ដារ ៦ និង ៩ របស់ ACC
-រៀបចំ និង ធ្វើរបាយការណ៍ជូនសាកលវិទ្យាល័យ
-កិច្ចការផ្សេងៗទៀត
២.រចនាសម្ព័ន្ធ ការិយាល័យធានាគុណភាពអប់រំផ្ទៃក្នុង
ការិយាល័យធានាគុណភាពអប់រំផ្ទៃក្នុង ត្រូវបានរៀបចំឡើង ដោយគណៈគ្រប់គ្រង សាកលវិទ្យាល័យ ដើម្បីជួយការងារ ដល់សាកលវិទ្យាល័យទាំងមូល និង ជាការិយាល័យសម្របសម្រួល ធ្វើយ៉ាងណា អោយសាកល វិទ្យាល័យ បានដំណើរការទៅដោយរលូន ដើម្បីបង្កើនការងារគ្រប់គ្រង អភិបាលកិច្ច គណនេយ្យភាព និង តម្លាភាព លើវិស័យអប់រំថ្នាក់ឧត្តមសិក្សា បង្កើនកម្មវិធីសិក្សាអោយស្របទៅនឹងតម្រូវការ ទីផ្សារ ជាក់ស្តែង អភិវឌ្ឍ សមត្ថភាពបុគ្គលិក និង សាស្រ្តាចារ្យ បង្កើនកិច្ចការងារសិក្សាស្រាវជ្រាវ លើវិស័យសេដ្ឋកិច្ច និង វិទ្យាសាស្រ្តសង្គម ពង្រឹងគុណភាពសិក្សា និង វប្បធម៌ធ្វើការងារជាក្រុមរបស់និស្សិត ពង្រឹងគុណភាពអប់រំរបស់សាស្រ្តាចារ្យ បង្កើនការអភិវឌ្ឍសម្ភារៈសិក្សា និង សម្ភារៈរូបវ័ន្ត បង្កើននូវសេវាកម្មសិក្សា លើកកម្ពស់ការចូលរួម និង អប់រំផ្សព្វផ្សាយ នៅតាមសហគមន៍ ធានាបាននូវការគ្រប់គ្រងផែនការ និង ថវិកាអោយមានប្រសិទ្ធភាពខ្ពស់ ធានាបាននូវការវាយតម្លៃគុណភាពផ្ទៃក្នុង ឲ្យមានតម្លាភាព និង មិនមានអគតិ ។ ការិយាល័យនេះ ស្ថិតនៅក្រោម ប្រធានគ្រប់គ្រងរួម មួយរូប អនុប្រធាន មួយរូប ព្រមទាំងមានបុគ្គលិកមួយចំនួន សម្រាប់ប្រតិបត្តការងារតាមការចាំបាច់ ដែលមានរចនាសម្ព័ន្ធដូចខាង ក្រោម៖